ស្ងាត់​ៗ Pogba ចូល​​កម្មវិធី​ប្រគល់​ពាន​រង្វាន់បទចម្រៀង MTV Music Awards

  • 2017-11-13 10:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ Paul Pogba របស់​ក្រុម Manchester United ព្រម​ទាំង​បងប្រុស​របស់​គេ Florentin និង Mathias បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​តន្ត្រី MTV European Music Awards នៅ​ទីក្រុង​ឡុងដ៍​កាលពី​យប់មិញ ស្រប​ពេល​ដែល​តារា​បាល់ទាត់​សញ្ជាតិ​បារាំង​រូប​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជា​សះស្បើយ​ពី​របួស​សរសៃ​ពួរ ក្រោយ​អវត្តមាន​ជាច្រើន​សប្ដាហ៍​កន្លងទៅ។

Pogba និងបងប្រុស Florentin (ស្ដាំ), Mathias (ឆ្វេង)
Pogba បាន​ឡើង​ជា​ភ្ញៀវ​កិត្តិយស ជាមួយ​តារា​សម្ដែង​ស្រី​សញ្ជាតិ​អង់គ្លេស Natalie Dormer ដើម្បី​ធ្វើការ​ប្រគល់​ពានរង្វាន់​ជូន​ដល់​ម្ចាស់​បទ​ចម្រៀង​ល្អ​បំផុត ដែល​បាន​ទៅ​លើ​តារា​ចម្រៀង​ប្រុស Shawn Mendes ។
Pogba និង Dormer ប្រកាសអ្នកឈ្នះពានរង្វាន់បទចម្រៀងល្អបំផុត
Pogba បានប្រគល់ពានរង្វាន់ទៅឲ្យតារាចម្រៀង Shawn Mendes

ក្នុង​កម្មវិធី​នេះ មាន​តារា​ចម្រៀង​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​ដួង​បាន​ចូលរួម ដូចជា Eminem, Camila Cabello, Mendes, Bruno Mars និង Demi Lovato ជាដើម។

សូម​បញ្ជាក់​ថា Pogba នឹង​អាច​ចូល​លេង​ឲ្យ Man Utd សា​ជា​ថ្មី នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Newcastle United នា​ថ្ងៃទី១៩​វិច្ឆិកា ខាង​មុខ​នេះ៕

Pogba របួសសរសៃពួរ ពេល Man Utd ប៉ះ Basel កាលពីថ្ងៃទី១៣កញ្ញា ឆ្នាំ២០១៧

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;