វីរ​កីឡា​ការិនី កែ ឡេង ​ប្រាប់​ពី​ផល​លំបាក មុន​ក្លាយជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​លើកទី៣

  • 2017-11-14 03:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរ​​កីឡា​ការិនី​កម្ពុជា​​ កែ​ ឡេង​ មុន​ពេល​ឈ្នះ​មេដាយ​មាស​ពិភពលោក​នៅ​ប្រទេស​ចិន កាលពី​សប្ដាហ៍​មុន ​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ទម្រាំ​បាន​នាំ​មេដាយ​មួយ​នេះ​ជូន​ប្រទេស​ជាតិ។​

វីរ​​កីឡា​ការិនី​កម្ពុជា​​ កែ​ ឡេង​ មកដល់​មាតុភូមិ កាលពី​យប់ថ្ងៃទី​១៣ វិច្ឆិកា ២០១៧
អ្នក​ស្រី កែ​ ឡេង​ ឲ្យ​ដឹង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​មិញ​ថា​ ក្នុង​ចំណោម​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ទាំង​៣លើក​​​កន្លង​មក ការ​ប្រកួត​នៅ​ប្រទេស​​ចិន​នេះ​​ ជា​ការ​លំបាក​បំផុត​សម្រាប់​​អ្នក​ស្រី។​ ទី១​ អាកាសធាតុ​​ដែល​​ត្រជាក់​ខ្លាំង​បំផុត​គឺ​​ចន្លោះ​ពី​ ៨-១២​ អង្សា​។ ទី​២​ គឺ​ទី​លាន​ប្រកួត​​ដែល​ធ្វើ​ឡើង​នៅ​​​កណ្ដាល​វាល​ ហើយ​ត្រូវ​ប្រកួត​ក្រោម​ភ្លៀង​រលឹម​ៗ​ទៀត​ផង។
វីរ​​កីឡា​ការិនី​កម្ពុជា​​ កែ​ ឡេង​ មកដល់​មាតុភូមិ កាលពី​យប់ថ្ងៃទី​១៣ វិច្ឆិកា ២០១៧

ម្ចាស់​មេដាយ​មាស​ពិភពលោក​៣ជំនាន់​រូប​នេះ​បន្ថែម​ថា​ បើ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​ដូច​នេះ​ ប៉ុន្តែ​អ្នក​ស្រី ​រួម​ទាំង​កីឡា​ការិនី​ដ៏​ទៃ​ទៀត​ មិន​បោះបង់​នោះ​ទេ ពោល​គឺ​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​គ្រូ​ធ្វើ​យ៉ាង​​ណា​ត្រូវ​តែ​ជម្នះ​ប្រកួត​យក​មេដាយ​ជូន​ប្រទេស​ជាតិ​ឲ្យ​ទាល់តែ​បាន។​

នេះ​ជា​លើក​ទី៣​ហើយ​ដែល​​កីឡា​ការិនី​​ កែ​ ឡេង​ ឈ្នះ​មេដាយ​មាស​ពិភពលោក​ជាប់​ៗ​គ្នា បន្ទាប់​ពី​​ឈ្នះ​ឆ្នាំ​ ២០១៣​ ​នៅ​ប្រទេស​បារាំង​ និង​ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ​។​​ ក្រៅ​ពី​មេដាយ​មាស ​កម្ពុជា​ក៏​ឈ្នះ​មេដាយ​សំរឹទ្ធ​១គ្រឿង​ទៀត​ដែរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ពិភពលោក​នៅ​ប្រទេស​ចិន​នេះ៕

ក្បួនរថយន្ត​ដង្ហែវីរកីឡាការិនី កែ ឡេង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ យប់ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;