Lukaku ក្លាយជាអ្នកស៊ុតចូលច្រើនបំផុតរបស់បែលហ្ស៊ិក ក្រោយយកឈ្នះក្រុមរបស់អាស៊ី
- 2017-11-15 04:28:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku ក្លាយជាអ្នកស៊ុតចូលច្រើនបំផុតរបស់បែលហ្ស៊ិក ក្រោយយកឈ្នះក្រុមរបស់អាស៊ី
ចន្លោះមិនឃើញ
Romelu Lukaku បានក្លាយជាម្ចាស់កំណត់ត្រាដែលបានរកគ្រាប់បាល់បានច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លឹប Manchester United រូបនេះបានរកគ្រាប់បាល់ជ័យជម្នះ ១គ្រាប់ឲ្យក្រុមរបស់ខ្លួន យកឈ្នះក្រុមជប៉ុន ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ។
Lukaku ដែលមានវ័យទើបតែ ២៤ឆ្នាំបានតែតបញ្ចូលទីរបស់ជប៉ុន នៅនាទី៧២ និងជាគ្រាប់ទី៣១ របស់គេនៅក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិកផងដែរ។
តារាបាល់ទាត់ស្បែកខ្មៅខាងលើ ត្រូវបានរិះគន់លើចលនារបស់គេ នៅពេលលេងឲ្យក្លឹបបិសាចក្រហម ហើយ ៧ប្រកួតកន្លងទៅ រូបគេមិនទាន់អាចស៊ុតបញ្ចូលទីបាន១គ្រាប់នៅឡើយទេ។
ទោះជាយ៉ាងណា Lukaku ធ្លាប់បានអះអាងថា នឹងព្យាយាមពង្រឹងបន្ថែមលើផ្នែកចលនា របស់គេជាពិសេសពេលបានបាល់នៅក្នុងប្រអប់គ្រោះថ្នាក់៕