លេច​ធ្លាយ​ម្ចាស់​ពាន​រង្វាន់ Ballon d'Or 2017 ហើយ​?

  • 2017-11-15 08:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​ប្រគល់​ពាន​រង្វាន់ Ballon d'Or នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃ​ទី៧ ខែ​ធ្នូ ​ឆ្នាំ​២០១៧ ប៉ុន្តែ​ថ្មីៗ​នេះ គណនី​មួយ​បាន​លួច​បង្ហោះ​រូប​ថត​មួយ​សន្លឹក បង្ហាញ​ពី​គម្រប​ខាងមុខ​របស់​ទស្សវដ្តី France Football ដោយ​មាន​រូប​ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​គ្រោង​ចេញ​លក់​នៅ​ខែ​ធ្នូ​ខាងមុខ​នេះ។

គណនី​ឈ្មោះ Dr Prakash Gurnani បាន​បង្ហោះ​ថា ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Barcelona ទំនងជា​ម្ចាស់​ពានរង្វាន់ Ballon d'Or ក្នុង​ឆ្នាំ​២០១៧​នេះ ខណៈ​អ្នកគាំទ្រ​បាល់ទាត់​ភាគ​ច្រើន គិត​ថា កីឡាករ Cristiano Ronaldo នឹង​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​នេះ។

Ronaldo ទើបតែ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​របស់ UEFA និង FIFA ក្នុង​ឆ្នាំ២០១៧នេះ ហើយ​គេ​រំពឹង​ថា នឹង​អាច​ឈ្នះ​ពានរង្វាន់ Ballon d'Or ជា​លើក​ទី៥ ផង​ដែរ ដើម្បី​តាម​ទាន់​កំណត់ត្រា​របស់ Messi ៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;