តើ​លោក​កឹម សុខា នឹង​ត្រូវ​នាំ​មក​​សវនាការ​នៅ​ភ្នំពេញ​ដែរ​ឬ​ទេ ​ស្អែកនេះ?

  • 2017-11-15 09:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចាន់ គឹមសេង អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ បាន​ប្រាប់​ខ្លីៗ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា​នេះ​ថា ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ មិន​បាន​ទទួល​ការ​បង្គាប់​បញ្ជា​ពី​តុលាការ​កំពូល​ឲ្យ​នាំខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មក​ចូលរួម​នៅ​ក្នុង​សវនាការ​ រឿង​ក្តី​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ គិត​ត្រឹម​ម៉ោង ១១ព្រឹក​នេះ។

លោក ចាន់ គឹមសេង សង្កត់​ធ្ងន់​ថា ទាល់​តែ​មាន​បញ្ជា​ពី​តុលាការ​ ទើប​បាន​ខាង​ពន្ធនាគារ​នាំ​​លោក​កឹម សុខា ទៅ​កាន់​តុលាការ​កំពូល​បាន។

លោក កឹម សុខា (រូបភាពឯកសារ)
គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា​ស្អែកនេះ តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ប្តឹង​​សុំរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​សវនាការ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដាក់​មេធាវី​ចូល​ការពារ​​នោះ​ទេ។ ចំណែក​មេធាវី​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ នឹង​ចូលរួម​ក្នុង​សវនាការ ដើម្បី​ការពារ​លើ​បណ្តឹង​របស់​ខ្លួន។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ កាលពី​ថ្ងៃ​៣ ខែ​កញ្ញា​កន្លង​ទៅ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ៕

លោក កឹម សុខា អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ កាលពី​ខែ​មិថុនា​កន្លង​ទៅ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;