Ronaldo ហៅ​ទូរសព្ទ​ទៅ Messi ប្រាប់​ថា ខ្លួន​ទេ​ដែល​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ឆ្នាំ​នេះ

  • 2017-11-15 13:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​មាន​ពាក្យ​ចចារាអារ៉ាម ដែល​បាន​លើក​ឡើង​ថា កីឡាករ Lionel Messi នឹង​ឈ្នះ​ពានរង្វាន់ Ballon d'Or ប្រចាំ​ឆ្នាំ២០១៧ មក តារា​បាល់ទាត់ Cristiano Ronaldo បាន​ហៅ​ទូរសព្ទ​ចេញ​ទៅ​កាន់ Lionel Messi ភ្លាមៗ ដោយ​អះអាង​យ៉ាង​ច្បាស់​ថា រូបគេ​នោះ​ទេ​ដែល​ជា​ម្ចាស់​ពានរង្វាន់​មួយ​នេះ។

ការ​អះអាង​នេះ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អេស្ប៉ាញ Don Balon ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​របស់ Real Madrid ដដែល ត្រូវ​បាន​ទទួល​ដំណឹង​ថា ខ្លួន​នឹង​ឈ្នះ​ពានរង្វាន់ Ballon d'Or ជា​លើក​ទី៥ ដែល​ការ​ប្រគល់​ពានរង្វាន់​នឹង​ធ្វើឡើង​នៅ​ខែ​ធ្នូ ខាង​មុខ​នេះ។

មកទល់​ពេល​នេះ គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា នរណា​ជា​ម្ចាស់​ពានរង្វាន់ Ballon d'Or ឆ្នាំ២០១៧ ពិត​ប្រាកដ។ ថ្មីៗ​នេះ ប្រភព​ពី​គណនី Twitter ​មួយ ឈ្មោះ  Dr Prakash Gurnani  បាន​លួច​បង្ហោះ​រូប​នៅ​លើ​គម្រប​ខាង​មុខ​នៃ​ទស្សនាវដ្ដី France Football ដោយ​ចង្អុល​បង្ហាញ​ថា Lionel Messi របស់​ក្លឹប Barcelona នឹង​ឈ្នះ​ពាន​រង្វាន់​នេះ​ជា​លើក​ទី៦។

សូម​បញ្ជាក់​ថា France Football ជា​អ្នក​រៀបចំ​ប្រគល់​ពានរង្វាន់ Ballon d'Or នេះ​ជា​រៀងរាល់​ឆ្នាំ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;