គណបក្សសង្គ្រោះជាតិ ច្រានចោលសេចក្តីថ្លែងការណ៍ដែលខ្លួនមិនបានសម្រេច
- 2017-11-16 01:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សសង្គ្រោះជាតិ ច្រានចោលសេចក្តីថ្លែងការណ៍ដែលខ្លួនមិនបានសម្រេច
ចន្លោះមិនឃើញ
គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ខ្លួនបដិសេធទាំងស្រុងនូវរាល់សកម្មភាព ឬសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេបរបស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
គណបក្សសង្គ្រោះជាតិ បន្ថែមថា ខ្លួនមិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈជាបុគ្គលនោះឡើយ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា លោកចូលជាសមាជិកគណបក្សសង្រ្គោះជាតិវិញ ទោះគណបក្សនេះត្រូវរំលាយ ឬមិនរំលាយក៏ដោយ៕