សម្តេច ហ៊ុន សែន ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋ​​រៀន​តាម​លោក ជា សុផារ៉ា រឿង​​ដាក់​កាល​បរិច្ឆេទ​លិខិត

  • 2017-11-16 06:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឲ្យគ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់ រៀន​តាម​លោក ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួងដែនដី នគ​រូបនីយកម្ម និង​សំណង់ ចំពោះ​ការ​ដាក់​កាល​បរិច្ឆេទ​លើ​លិខិត​ផ្លូវការ​ផ្ទៃក្នុង​ទាំង​ចន្ទគតិ និង​សុរិយាគតិ។ សម្តេច​លើកឡើង​ដូច្នេះ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ១ម៉ឺន​នាក់ នៅ​តំបន់​រោងចក្រ​ 7NG ក្នុងខេត្ត​កណ្តាល នាព្រឹក​ថ្ងៃទី១៦​វិច្ឆិកា។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនាពេលកន្លងមក
សម្តេច ហ៊ុន សែន បញ្ជាក់​ថា ការដាក់​កាល​បរិច្ឆេទ​ទាំង២​ដូច្នេះ គឺ​ដើម្បី​កុំឲ្យ​កូនខ្មែរ​សម័យ​បច្ចុប្បន្ន​ភ្លេចអស់ លើកលែងតែ​លិខិត​ផ្ញើទៅ​ក្រៅ​ប្រទេស៕
លិខិត១ របស់ក្រសួងដែនដី
លោក ជា សុផារ៉ា ថ្លែងក្នុងពិធីបើកការដ្ឋានលំនៅឋានសម្រាប់អ្នកមានចំណូលទាប នាពេលកន្លងមក

អត្ថបទ៖ សំភី

អត្ថបទថ្មី
;