Lee Min Ho និង​ Suzy បែក​គ្នាមែនទែនហើយ

  • 2017-11-16 13:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណង​ស្នេហ៍​របស់​កំពូល​តារា​ប្រុស​ស្រី​កូរ៉េ Lee Min Ho និង​ Suzy បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ​ ក្រោយ​ទាក់ទង​គ្នា​បាន​ ជាង ២ឆ្នាំ។ នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន​របស់​កូរ៉េខាងត្បូង។

សារព័ត៌មាន​កូរ៉េ Ilgan Sports បាន​ចុះ​ផ្សាយ​​ពី​ការ​បែកបាក់គ្នា​នេះ ដោយ​សម្អាង​ប្រភព​ស្និទ្ធ​នឹង​តារា​ទាំង​ពីរ។ រីឯ​កាសែត The Korea Herald បាន​បញ្ជាក់​ថា​ផលិតកម្ម JYP Entertainment ដែល​តំណាង​ឲ្យ Suzy បាន​ចេញ​មុខ​បញ្ជាក់​ពីការ​បែក​គ្នា​នេះ​ គ្រាន់​តែ​មិន​បញ្ជាក់​លម្អិត។ ចំណែក​ផលិតកម្ម MYM Entertainment របស់ Lee Min Ho ក៏​បាន​បញ្ជាក់​ដូច​គ្នា​នេះ​ដែរ។

រំលឹក​ផងដែរថា តារា​ល្បី​ជួរ​មុខ​ទាំង​ពីរ បាន​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា កាលពី​ខែ​មីនា ឆ្នាំ​២០១៥ ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​តែង​ទៅ​ណាមក​ណា​ជាមួយ​គ្នា។ មុន​ឈាន​ដល់​ផ្លូវ​បំបែក​ តារា​ទាំង​ពីរ ក៏ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​បែក​គ្នា​ជា​ច្រើន​ដង​ផងដែរ តែ​ពួក​គេ​តែង​ចេញ​មុខ​បដិសេធ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;