Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ ងាយ​រងគ្រោះ​បំផុត​ដោយសារ Hacker

  • 2017-11-17 04:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ថ្មី​ចេញ​ដោយ Nokia បង្ហាញ​ថា Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ ងាយ​ឆ្លង​មេរោគ​របស់​ក្រុម Hacker ជា​ទី​បំផុត។

ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​តារាង​របាយការណ៍​ខាង​ក្រោម ក្នុង​ចំណោម​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ងាយ​រង​គ្រោះ មាន ៦៨,៥% ជា Android ខណៈ​ឯ Windows/ PC មាន​ត្រឹម ២៧,៩៦%។ ចំណែក​នៅ​សល់ ៣,៥៤% មាន​ដូច​ជា iOS, Linux, Unix និង Mac ជា​ដើម។

Nokia អះអាង​ថា មូលហេតុ​ដែល Android ងាយ​រងគ្រោះ​ជាង​គេ ព្រោះ​អ្នក​ប្រើប្រាស់​និយម​ចូលចិត្ត​ទាញ​យក​កម្មវិធី​ពី​ភាគី​ទី​៣ ដែល​មិន​មែន​ជា​កម្មវិធី​នៅ​ក្នុង Google Play៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;