CR7 ចង់បានកូន ៧នាក់ និងឈ្នះពាន Ballon d'Or ៧
- 2017-11-17 06:50:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CR7 ចង់បានកូន ៧នាក់ និងឈ្នះពាន Ballon d'Or ៧
ចន្លោះមិនឃើញ
កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានប្រាប់កាសែតបារាំង L'Equipe ថាខ្លួនចង់បានកូនចំនួន ៧នាក់ និងចង់ឈ្នះពាន Ballon d'Or ឲ្យគ្រប់ ៧។
បច្ចុប្បន្ន Ronaldo មានកូន ៤នាក់ហើយ ក្រោយមិត្តស្រី Georgina Rodriguez សម្រាលកូនពៅរបស់ខ្លួន កាលពីដើមសប្ដាហ៍កន្លងទៅ។ ចំណែកពាន Ballon d'Or វិញ កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់ឈ្នះបាន ៤ដង ហើយរូបគេក៏ជាបេក្ខភាពដែលសង្ឃឹមថានឹងឈ្នះម្ដងទៀត នាខែធ្នូខាងមុខ។
ពានរង្វាល់ Ballon d'Or ឆ្នាំ២០១៧ របស់ទស្សនាវដ្ដី France Football នឹងត្រូវប្រកាសអ្នកឈ្នះ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។ បេក្ខភាពដែលសង្ឃឹមខ្ពស់ជាងគេ គឺ Ronaldo និង Lionel Messi។
តើប្រិយមិត្តគិតថាកីឡាករណា នឹងឈ្នះ?