Pogba និង Zlatan បាន​ចូល​លេង​វិញ Man Utd បំបាក់ Newcastle យ៉ាង​ចាស់ដៃ

  • 2017-11-19 03:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United ក្រោម​ការ​បង្ហាញ​ខ្លួន​របស់ Paul Pogba និង Zlatan Ibrahimovic ក្រោយ​ជា​សះស្បើយ​ពី​របួស​នោះ បាន​បំបាក់​ក្រុម​ភ្ញៀវ​សារិកា​ព្រៃ Newcastle United ៤-១ នៅ Premier League កាលពី​យប់មិញ។

Zlatan Ibrahimovic
ទោះជា​យ៉ាងណា Zlatan មិនអាច​រកគ្រាប់​បាល់​បាន​ឡើយ ដោយ​៤គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ Martial នាទី ៣៧ Smalling នាទី ៤៥+១ Pogba នាទី​៥៤ និង Lukaku នាទី​៧០ ពោល​គឺជា​គ្រាប់​បាល់​វាយបក​យក​ឈ្នះ​វិញ បន្ទាប់ពី​ Gayle រកបាន​១គ្រាប់​មុន​ដំបូង​ឲ្យ Newcastle តាំងពី​នាទី​១៤។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Man Utd បន្ត​ស្ថិតនៅ​លេខ២ ក្នុង​តារាង​មាន ២៦​ពិន្ទុ តាមពី​ក្រោយ​ក្រុម​នាំមុខ​ក្នុង​តារាង Manchester City ដែល​មាន ៣៤​ពិន្ទុ។ ចំណែក Newcastle ស្ថិតនៅ​លេខ ១១ មាន ១៤​ពិន្ទុ។

ជ័យជម្នះ​នេះ ក៏បាន​ធ្វើឲ្យ Man Utd បង្កើត​កំណត់​ត្រា​មិន​ដែល​ចាញ់​ក្នុង​ទឹកដី​របស់​ខ្លួន នៅ Old Trafford ក្នុងការ​ប្រកួត ៣៨លើក​ជាប់គ្នា​នេះ​ផងដែរ៕

លទ្ធផល​គូ​ផ្សេងទៀត​រួមមាន

Arsenal ២-០ Tottenham

Bournemouth ៤-០ Huddersfield

Burnley ២-០ Swansea

Leicester ០-២ Man City

Liverpool ៣-០ Southampton

West Brom ០-៤ Chelsea៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;