នាយក​បច្ចេកទេស Chonburi ទម្លាយ​ពី​ការ​ទាក់ទង ច្រឹង ពលរដ្ឋ ទៅ​លេង​ក្លឹប​របស់​ខ្លួន

  • 2017-11-21 01:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ថៃ Chonburi FC បាន​ដាក់​គោលដៅ​ដើម្បី​នាំ​យក​ខ្សែ​បម្រើ​កម្ពុជា ច្រឹង ពលរដ្ឋ ទៅ​លេង​នៅ​ក្លឹប​របស់​ខ្លួន បន្ទាប់ពី​ទទួល​បរាជ័យ​ក្នុង​ការ​ទិញ​យុវជន​វ័យក្មេង​របស់​ឥណ្ឌូណេស៊ី Evan Dimas ពី​ក្លឹប Persebaya Surabaya ។

យោង​តាម​សារព័ត៌មាន​ថៃ Thsports កាលពី​ម្សិលមិញ​បាន​ចុះផ្សាយ​ថា នាយក​ផ្នែក​បច្ចេកទេស​របស់ Chonburi FC លោក Withaya Laohakul បាន​ទម្លាយ​ប្រាប់​ថា លោក​បាន​ទាក់ទង ច្រឹង ពលរដ្ឋ អំឡុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០១៧ ដែល​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​សីហា​កន្លង​ទៅ។

ទន្ទឹម​នេះ អ្នក​ចាត់​ការ​ក្លឹប​ក្រសួង​ការពារ​ជាតិ​លោក ខូវ ឆាយ បាន​ប្រាប់​ដល់​សារព័ត៌មាន​ភាសា​អង់គ្លេស TheMorning ថា លោក​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្លឹប Chonburi ដើម្បី​ពិភាក្សា​សម្រេច​ពី​អនាគត​របស់​ខ្សែបម្រើ​ខាងលើ។

ទោះជា​យ៉ាង​ណា លោក​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​សម្រេច​ចុងក្រោយ​ណា​មួយ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្លឹប​មក​ពី​លីគ​កំពូល​ថៃ​មួយ​នេះ ពិតជា​ចាប់​អារម្មណ៍​លើ ច្រឹង ពលរដ្ឋ ប្រាកដ​មែន៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;