រវាង Taylor Swift, Beyonce និង Adele ម្នាក់​ណា​រក​ចំណូល​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ?

  • 2017-11-21 08:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះផ្សាយ​របស់ Forbes បាន​បង្ហាញ​ឲ្យ​ដឹង​ថា Beyonce បាន​ជាប់​ជា​តារា​ស្រី រក​ចំណូល​បាន​ខ្ពស់​បំផុត ក្នុង​វិស័យ​ចម្រៀង នៅ​ឆ្នាំ​២០១៧​នេះ។ ចំណូល​សរុប​របស់​តារា​សញ្ជាតិ​អាមេរិក​រូប​នេះ​មាន​ចំនួន ១០៥​លាន​ដុល្លារ (មិន​ទាន់​ដក​ថ្លៃ​ពន្ធ​ចេញ)។

Beyonce
Forbes បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៧ ភាគ​ច្រើន​នៃ​ចំណូល​របស់ Beyonce រក​បាន​ពី​ការ​លក់​អាល់ប៊ុម​ចម្រៀង "Lemonade" និង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ "Formation World Tour"។
Adele

ចំណាត់​​ថ្នាក់​បន្ទាប់​បាន​ទៅ​លើ​តារា​ចម្រៀង​ស្រី Adele ដែល​រក​ចំណូល​បាន ៦៩​លាន​ដុល្លារ ឯ Taylor Swift វិញ​ឈរ​នៅ​លេខ​៣ រក​ចំណូល​បាន ៤៤​លាន​ដុល្លារ៕

Taylor Swift

ប្រភព៖ Forbes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;