ថៃ បង្ក្រាបក្រុមរៀបចំលទ្ធផលទុកជាមុន និងអាចដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ
- 2017-11-22 04:09:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ បង្ក្រាបក្រុមរៀបចំលទ្ធផលទុកជាមុន និងអាចដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ
ចន្លោះមិនឃើញ
កីឡាករ ៥នាក់មកពីក្លឹប២ នៃលីគកំពូលថៃ និងអាជ្ញាកណ្ដាល២រូប ត្រូវបានឃាត់ខ្លួន ក្នុងចំណោមជនសង្ស័យទាំង ១២នាក់ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកជាមុន។ ការឃាត់ខ្លួននេះ ត្រូវបានសហការគ្នាដោយសហព័ន្ធកីឡាបាល់ទាត់ថៃ និងអាជ្ញាធរថៃ កាលពីពេលថ្មីៗនេះ។
កីឡាករដែលរកឃើញថា មានពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកជាមុន មាន ៤នាក់មកពីក្លឹបទ័ពជើងទឹក (Navy) និងអ្នកចាំទីម្នាក់ មកពីក្លឹប Nakhon Ratchasima FC ។ ចំណែក នាយកក្លឹប Sisaket FC ក៏ត្រូវបានរកឃើញថា បានរួមចំណែកក្នុងការរៀបចំលទ្ធផលនេះផងដែរ។ ការរៀបចំលទ្ធផល ត្រូវបានរកឃើញក្នុងការប្រកួតចំនួន៤ នៅចុងរដូវកាលនៃលីគកំពូលថៃ។
អ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ អាចត្រូវពិន័យជាប្រាក់រហូតដល់ ៥០ម៉ឺនបាត (ជាង ១៥ម៉ឺនដុល្លារអាមេរិក) ឬ ដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។
ដោយឡែក ក្លឹប Nakhon Ratchasima បានសម្រេចបញ្ចប់កុងត្រារបស់អ្នកចាំទីខ្លួនភ្លាមៗ ក្រោយពីទទួលបានព័ត៌មានខាងលើ ហើយអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើរបស់អ្នកចាំទីរូបនេះ៕