យន្តហោះថ្មីរបស់ Airbus បំពាក់ម៉ាស៊ីន Rolls-Royce អាចដឹកអ្នកដំណើរបានហើយ
- 2017-11-22 07:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះថ្មីរបស់ Airbus បំពាក់ម៉ាស៊ីន Rolls-Royce អាចដឹកអ្នកដំណើរបានហើយ
ចន្លោះមិនឃើញ
យន្តហោះស៊េរីថ្មីរបស់ក្រុមហ៊ុន Airbus ម៉ូដែល A350-1000 បានទទួលវិញ្ញាបនបត្រពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប (EASA) និង រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដើម្បីសម្រេចឲ្យដំណើរការសេវាកម្មជូនអ្នកដំណើរ បន្ទាប់ពីការធ្វើតេស្តជាច្រើនម៉ោង ទទួលបានជោគជ័យ។
Airbus A350-1000 ត្រូវបានចាត់ទុកជាប្រភេទយន្តហោះដែលផ្ដល់នូវកម្រិតស៊ីសាំងតិច ព្រមទាំងភាពងាយស្រួលបន្ថែមមួយកម្រិតទៀតសម្រាប់អ្នកដំណើរ។ ដូច្នេះ វាជាប្រភេទយន្តហោះដែលសក្ដិសមសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅឆ្ងាយៗ ហើយអាចធ្វើដំណើរបាន ១៤៧៥០ គីឡូម៉ែត្រ។
មកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ បានកុម្ម៉ង់ទិញ A350-1000 ចំនួន ១៦៩ គ្រឿងហើយ។ ក្នុងមួយគ្រឿងមានតម្លៃ ៣៥៩,៣ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា Airbus បានប្រើប្រាស់យន្តហោះ A350-1000 មួយគ្រឿង ដើម្បីធ្វើតេស្តហោះហើរ ដោយប្រើរយៈពេលអស់ ១៥០ ម៉ោង៕