តារា​ស្រី​ម្នាក់ ត្រូវ​ជាប់​ពន្ធនាគារ ដោយសារ​ថត​ចម្រៀង មាន​ឈុត​ញ៉ាំ​ផ្លែ​ចេក

  • 2017-11-22 08:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី​សញ្ជាតិ​អេហ្ស៊ីប​ម្នាក់​ឈ្មោះ Shaimaa Ahmed (ឬ​ហៅ​ថា Shyma) ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន រួច​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​រយៈពេល​១​សប្ដាហ៍។ ការ​ចាប់​ខ្លួន​នេះ ព្រោះ​តែ​នាង Shyma បាន​ថត​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា "I Have Issues" ដែល​មាន​ការ​សម្ដែង​ឈុត​ញ៉ាំ​ផ្លែ​ចេក​យ៉ាង​ស្រើបស្រាល។

វីដេអូ​ចម្រៀង​របស់ Shyma ក្រោយ​បង្ហោះ​លើ​អនឡាញ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង កើន​ចំនួន​អ្នក​ទស្សនា​ដល់​ទៅ ១​លាន​ដង​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ កាយវិការ​នៅ​ក្នុង​បទ​ថ្មី​នេះ ត្រូវ​ក្រុម​អភិរក្ស​និយម​រិះគន់​យ៉ាង​ចាស់​ដៃ​ថា មាន​បង្កប់​នូវ​ន័យ​អាសអាភាស។ ទន្ទឹម​នឹង​នេះ ក៏​មាន​បណ្ដឹង​ជា​ច្រើន​ចោទ​ប្រកាន់​ទៅ​លើ Shyma ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​នាង​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ដូច្នេះ។

បទ "I Have Issues" ត្រូវ​បាន​ដក​ចេញ​ពី​បណ្ដាញ​សង្គម​នានា​ហើយ ឯ​គណនី​ហ្វេសប៊ុក​របស់ Shyma ក៏​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;