អតីត​គ្រូ​ក្រុម​ជម្រើស​ជាតិ មិន​ទាន់​សម្រេច​ពី​រឿង​អនាគត

  • 2017-11-23 02:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហើប​នៅ​លើ​បណ្ដាញ​សង្គម នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា៖ «ឆាប់​ៗ​ខាងមុខ​នេះ អ្នក​ទាំងអស់​គ្នា​នឹង​បាន​ដឹង​ពី​រឿង​អនាគត​របស់​ខ្ញុំ​ហើយ! ពេល​នេះ​ ខ្ញុំ​មិនទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ»។

ការ​បង្ហើប​របស់​លោក Leonardo ដែល​បាន​ចែកផ្លូវ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាលពី​ខែ​តុលា​កន្លង​ទៅ បាន​ធ្វើឡើង​ស្រប​ពេល​ជាមួយ​ការ​ប្រារព្ធ​ថ្ងៃ​កំណើត​របស់​លោក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៣​វិច្ឆិកា​នេះ។

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​ដដែល បាន​សរសេរ​ថា៖ «ថ្ងៃ​នេះ ជា​ថ្ងៃ​កំណើត​របស់ខ្ញុំ ប៉ុន្តែ​ឆ្នាំ​២០១៧​នេះ កាដូ​របស់​ខ្ញុំ​គឺ​បាន​ពី​អ្នក​គាំទ្រ​នៅ​កម្ពុជា។ អរគុណ កីឡាករ បុគ្គលិក ជាពិសេស​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​អបអរ​ចំពោះ​ជ័យជម្នះ​លើក​ដំបូង​របស់​កម្ពុជា លើ​ប្រទេស​ដែល​មក​ពី​អារ៉ាប់!»។

គួរ​រំឭក​ថា កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup នា​ពេល​កន្លង​ទៅ ដោយ​លទ្ធផល ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ខែ​មិថុនា កន្លង​ទៅ។ ពេលនោះ កម្ពុជា​រក​គ្រាប់​បាល់​បាន​ពី​ខ្សែ​បម្រើ ប្រាក់ មុន្នីឧត្តម៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;