NASA បញ្ចប់បេសកកម្ម​​យានអវកាសនៅ​ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ

  • 2017-11-23 03:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​ភ្នាក់​ងារ​អវកាស​ NASA បាន​ផ្អាក​ការ​សិក្សា​ស្រាវជ្រាវ តាម​រយៈ​រូប​ថត​ដែល​ថត​ចេញ​ពី​យាន​អវកាស Cassini នៅ​ភព​សៅរ៍ បន្ទាប់ពី​យាន​អវកាស​នេះ​បាន​អស់​ថាមពល។

Cassini បាន​ថត​យក​ទិដ្ឋភាព​ជា​ច្រើន នៅ​ក្នុង​បេស​កកម្មរបស់​វា ​មុន​វា​ធ្លាក់​ចូល​ទៅ​ក្នុង​ភព​សៅរ៍ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០១៧។ វា​បាន​ទៅ​ដល់​ភព​សៅរ៍ តាំងពី​ឆ្នាំ​២០០៤ ហើយ​ក៏​ជា​យាន​អវកាស​តែ​មួយ​គត់​ដែល​បាន​ទៅ​សិក្សា​នៅ​ភព​ដ៏​ធំ​មួយ​នេះ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

តាម​រយៈ​រូបថត​ចុងក្រោយ​ដដែល គេ​អាច​ដឹង​ពី​ទីតាំង​ព្រះចន្ទ​របស់​ភព​សៅរ៍​មួយ​ចំនួន ដែល​មាន​ឈ្មោះ​ដូចជា Prometheus, Pandora, Epimetheus, Janus, Enceladus និង Mimas ។

ទោះ​ជា​យ៉ាងណា NASA នឹង​បន្ត​ធ្វើ​ការ​សិក្សា​លើ​ទិន្នន័យ​ដែល​ខ្លួន​ទទួល​បាន​កន្លង​មក​ពី​យាន Cassini ដើម្បី​ស្វែងរក​ព័ត៌មាន​សំខាន់​បន្ថែម​ទៀត ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​ខាងមុខ​៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;