គណបក្សយុវជនកម្ពុជា ប្រកាសទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់ CNRP
- 2017-11-23 04:37:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សយុវជនកម្ពុជា ប្រកាសទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់ CNRP
ចន្លោះមិនឃើញ
គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានយល់ព្រមក្នុងការទទួលយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនៅទំនេរពីការបោះឆ្នោតឆ្នាំ២០១៧។ នេះបើតាមលិខិតរបស់គណបក្សយុវជនកម្ពុជា ផ្ញើទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣វិច្ឆិកានេះ។
លោក ពេជ្រ ស្រស់ បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ វិច្ឆិកាថា «ក្រោយពីទទួល លិខិតជូនដំណឹងរបស់ គ.ជ.ប អំពីការបែងចែកអាសនៈ ឃុំ-សង្កាត់ យើងក្រុមការងារនៃគណបក្សយុវជនកម្ពុជា បានសម្រេចលើសំឡេងភាគច្រើន ដោយនឹងទទួលយកអាសនៈឃុំ -សង្កាត់ ដែលច្បាប់ចែកឲ្យស្របតាមបច្ចេកទេស នៃច្បាប់ជាធរមាន»៕