លោក ឃួង ស្រេង ព្រមានប្តឹងមន្រ្តីដែលរំលោភយកដីសាធារណៈ
- 2017-11-23 07:20:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឃួង ស្រេង ព្រមានប្តឹងមន្រ្តីដែលរំលោភយកដីសាធារណៈ
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យមន្ត្រី អាជ្ញាធរដែនដី ដែលបានទៅចាប់ដីរដ្ឋ នៅតំបន់មិនរៀបរយ របស់សហគមន៍ក្រីក្រ ប្រញាប់ប្រគល់មកឲ្យរដ្ឋគ្រប់គ្រងវិញជាបន្ទាន់ បើនៅតែមិនព្រមឲ្យ នឹងអាចមានការឈានទៅដល់ការប្តឹងផ្តល់ទៅតុលាការហើយ។ ការព្រមាននេះ ធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីការត្រួតពិនិត្យ តាមដាននិងការគាំទ្រ ដល់ការអនុវត្ត សកម្មភាពពាក់ព័ន្ធការលើកកម្ពស់ ភាពធន់របស់សហគមន៍ក្រីក្រ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា៖ «កន្លងមកមានមន្រ្តីអាជ្ញាធរខ្លះ ទៅចាប់ដីសាធារណៈរបស់រដ្ឋ ដូចជាដីប្រឡាយ យកមកសាងសង់ផ្ទះជួល សម្រាប់ជួលឲ្យសហគមន៍ក្រីក្ររស់នៅ កន្លងមកនោះ បើនៅពេលខាងមុខ មិនព្រមប្រគល់ឲ្យទេ រដ្ឋបាលរាជធានីអាចប្តឹងទៅតុលាការ ដាក់ទោសទណ្ឌថែមទៀត»៕