អ៊ីតាលី ​ឡើង​ចំណាត់ថ្នាក់​ FIFA លើ​អង់គ្លេស ទោះ​ធ្លាក់​ World Cup

  • 2017-11-23 14:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បាន​ឡើង​ពី​លេខ១៥ ទៅ​កាន់​លេខ១៤ ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA ប្រចាំ​ខែ​វិច្ឆិកា ទោះ​បី​ក្រុម​នេះ មិន​បាន​ឡើង​ទៅ​លេង​ World Cup ក្រោយ​ចាញ់​ស៊ុយអែត​ក្នុង​វគ្គ Play off យ៉ាងណា​ក្ដី។

ចំណែក​ក្រុម​អង់គ្លេស ដែល​បាន​ប្រកួត​ស្មើ​ក្រុម​ខ្លាំង​ប្រេស៊ីល និង​អាល្លឺម៉ង់ ក្នុង​ប្រកួត​មិត្តភាព​ខែ​នេះ​ បាន​ធ្លាក់​ពី​លេខ​១២ ទៅ​កាន់​លេខ ១៥ ទាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០ ក្នុង​តារាង​​ចំណាត់ថ្នាក់ FIFA ដែល​ចេញ​នា​ថ្ងៃ​ទី២៣ វិច្ឆិកា​នេះ រួម​មាន៖ អាល្លឺម៉ង់ ប្រេស៊ីល ព័រទុយហ្គាល់ អាហ្សង់ទីន បែលហ្សិក អេស្ប៉ាញ ប៉ូឡូញ ស្វីស បារាំង និង​ឈីលី។ ចំណែក​ក្រុមជម្រើសជាតិ​​កម្ពុជា ឈរ​លេខ ១៧០ ដូច​ខែ​មុន​៕

ចុច​អាន៖ ចំណាត់​ថ្នាក់ FIFA របស់​ម៉ាឡេស៊ី ធ្លាក់ចុះ​ដល់​កម្រិត​ទាបបំផុត និង​ស្ថិតក្រោម​កម្ពុជា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;