សមាជិកព្រឹទ្ធសភា២រូបមកពីគណបក្សសម រង្ស៊ី ត្រូវបានផ្អាកសកម្មភាពនយោបាយ
- 2017-11-24 04:55:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកព្រឹទ្ធសភា២រូបមកពីគណបក្សសម រង្ស៊ី ត្រូវបានផ្អាកសកម្មភាពនយោបាយ
ចន្លោះមិនឃើញ
ព្រឹទ្ធសភាអនុវត្តសាលដីកាតុលាការកំពូលថ្ងៃទី១៦វិច្ឆិកា ២០១៧ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយហាមឃាត់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួន ២រូប មិនឲ្យបន្តសកម្មភាពនយោយបាយគឺ អ្នកស្រី គុណ លំអង និងលោក សោ ចាន់ដេត។ នេះបើតាមការបញ្ជាក់ពីលោក លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤វិច្ឆិកា។
លោកឲ្យដឹងថា សមាជិកព្រឹទ្ធសភាទាំង២រូប ត្រូវបានផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ គិតចាប់ពីសាលដីកាតុលាការចូលជាស្ថាពរភ្លាម ព្រោះអ្នកទាំង២ មានឈ្មោះក្នុងចំណោម ១១៨នាក់ដែលតុលាការកំពូលហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ៕