ចិន​បញ្ជូន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែកទៅ​សមុទ្រ​ចិន​ខាង​ត្បូង

  • 2017-11-24 09:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អាកាស​ចិន បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6K ១​ក្រុម ​ទៅ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ហ្វឹកហាត់​ប្រយុទ្ធ​នៅ​លើ​អាកាស។

យន្តហោះទម្លាក់គ្រាប់បែក H-6K
អ្នក​នាំពាក្យ​យោធា​ម្នាក់​លោក Shen Jinke បាន​និយាយ​ថា សមយុទ្ធ​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​មកហើយ និងបាន​បញ្ចប់​កាលពី​ថ្ងៃទី២៣​វិច្ឆិកា។ គោលបំណង​នៃការ​ធ្វើ​សមយុទ្ធ គឺ​ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ពិត​ប្រាកដ​នៅលើ​សមុទ្រ និង​ពង្រឹង​វិធីសាស្រ្ត​ប្រយុទ្ធ​របស់​កងទ័ព។
កោះសិប្បនិម្មិត១របស់ចិន ក្នុងសមុទ្រចិនខាងត្បូង

កាសែត Xinhua បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន ក្នុង​ពេល​ថ្មីៗ​នេះ ក៏បាន​ហ្វឹកហាត់​នៅ​តំបន់​ច្រក​សមុទ្រ Bashi ដែលស្ថិត​នៅ​ចន្លោះ​រវាង​តៃវ៉ាន់-ចិន និង​នៅច្រក​សមុទ្រ Miyako ជិតកោះ​អូគីណាវ៉ា ប្រទេស​ជប៉ុន​ផងដែរ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;