ទោះឈ្នះនៅ Khmer Thai Fight តែ ឃឹម ឌីម៉ា មិនសប្បាយចិត្តឡើយ
- 2017-11-26 03:03:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះឈ្នះនៅ Khmer Thai Fight តែ ឃឹម ឌីម៉ា មិនសប្បាយចិត្តឡើយ
ចន្លោះមិនឃើញ
ឃឹម ឌីម៉ា បានឈ្នះពិន្ទុកីឡាកររុស្ស៊ី Mordinov ដោយពិន្ទុក្នុងព្រឹត្តិការណ៍អន្តរជាតិ Khmer Thai Fight នៅវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី២៥វិច្ឆិកាម្សិលមិញ។ ប៉ុន្តែអ្នកប្រដាល់រូបនេះ បានបង្ហាញពីភាពមិនសប្បាយចិត្តឡើយ ដោយសារមូលហេតុ២។
មូលហេតុទី១ រូបគេ វាយមិនចេញសោះ ដូចជាអាក់ៗ ធ្វើឱ្យសមត្ថភាពខ្លួនប្រើមិនអស់ និងមិនអាចវាយដៃគូឱ្យសន្លប់បាន។ មួយវិញទៀត កត្តាសំខាន់នោះ គឺ ឃឹម ឌីម៉ា ទើបតែជាសះស្បើយពីរបួសដៃ ដូច្នេះហើយទើបបានជាមិនអាចប្រើប្រាស់វាឱ្យបានលឿន និងល្អ តាមចិត្តចង់បាន។
ម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជារូបនេះ បានយកឈ្នះកីឡាកររុស្ស៊ីដោយពិន្ទុ ដោយការប្រកួត៣ទឹកមកនោះ រូបគេបានព្យាយាមវាយកែងជាច្រើន ប៉ុន្តែហាក់ដូចជាមិនទទួលបានផលដូចអ្វីដែលខ្លួនធ្លាប់ធ្វើពីមុនទេ៕
ខាងក្រោមនេះ ជាសកម្មភាពនៃការប្រកួតរវាង ឃឹម ឌីម៉ា និង Mordinov៖