ទស្សនា​វីដេអូ​ក្រុមមកពី​ជប៉ុន ឈ្នះពានរង្វាន់ Champions League អាស៊ី

  • 2017-11-27 03:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Urawa Red Diamonds បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់ Champions League អាស៊ី ប្រចាំ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត Al Hilal ១-០ នៅ​វគ្គផ្តាច់ព្រ័ត្រ ជើង​ទី២ ដែល​សរុប​ទាំង​ពីរ​ជើង គឺ ២-១ ។

គ្រាប់​បាល់​មួយ​គ្រាប់​នៅ​នាទី​៨៨ និង​ជា​គ្រាប់​ជ័យជម្នះ​របស់ Urawa Red Diamonds បាន​បង្ក​ជា​ការ​អបអរ​ពាសពេញ​កីឡដ្ឋាន Saitama នា​ប្រទេស​ជប៉ុន។ ការ​ស៊ុត​បញ្ចូលទី​នេះ ធ្វើ​បាន​ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Rafael Silva ដែល​រក​បាន ៩​គ្រាប់ និង Assist ១លើក នៅ Champions League អាស៊ី ​រដូវ​កាល​នេះ៕

Rafael Silva

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;