Lukaku គេច​ផុត​ពី​ការ​ពិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស

  • 2017-11-28 01:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស បាន​សម្រេច​មិន​ដាក់​ពិន័យ​ចំនួន ៣​ប្រកួត​លើ​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លឹប​បិសាចក្រហម Manchester United បន្ទាប់ពី​រូបគេ​បាន​ព្យាយាម​ទាត់​ទៅ​លើ​គូប្រកួត​ចំនួន​២លើក ក្នុង​ជំនួប​ទល់នឹង​ក្រុម Brighton កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Romelu Lukaku
សហព័ន្ធ​ហៅ​កាត់ FA ដដែល បាន​សម្រេច​កាល​ពី​ថ្ងៃចន្ទ ដោយ​បន្ត​អនុញ្ញាត​ឲ្យ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ដដែល លេងឲ្យ Manchester United ទោះបីជា ទង្វើ​ខាង​លើ​អាច​ត្រូវ​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​ក៏ដោយ។
Lukaku ព្យាយាមទាត់កីឡាកររបស់ Brighton
Lukaku ព្យាយាមទាត់កីឡាកររបស់ Brighton

៣​ប្រកួត​បន្ទាប់ ក្រុម Manchester United នឹង​ត្រូវ​ប៉ះ Watford, Arsenal និង Manchester City ដែល​សុទ្ធតែ​ការ​ប្រកួត​ដែល​មិន​ងាយស្រួល​ឡើយ​សម្រាប់​ពួកគេ។

ការ​សម្រេច​ខាងលើ ធ្វើឡើង​ក្រោយ​ការ​ពិនិត្យ​វីដេអូ​ឡើង​វិញ​ដោយ​មន្ត្រី​កីឡា ៣​រូប៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;