សម្តេច​ក្រុម​ព្រះ៖ ហ៊្វុន​ស៊ិនប៉ិច សង្ឃឹម​ទទួល​​បាន​​អាសនៈ​​ច្រើន​ជាង៤១ ក្នុង​ការ​បោះឆ្នោត​ ២០១៨

  • 2017-11-28 10:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បង្ហាញ​ក្ដី​សង្ឃឹម​​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ទទួល​បាន​អាសនៈ​ច្រើន​ជាង​ ៤១ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេច​ក្រុមព្រះ បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ក្រុម​អ្នក​កាសែត​យ៉ាង​ដូច្នេះ នៅ​ក្រោយ​ពិធី​ស្បថ​នៅ​ព្រះ​បរមរាជវាំង នា​រសៀល​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មុន​ពិធី​ស្បថ​​ នា​រសៀល​ថ្ងៃ​ទី២៨ វិច្ឆិកា​នេះ
គួរ​បញ្ជាក់ថា ក្រុមតំណាងរាស្ត្រ​ថ្មី ៤៤រូប ដែល​មាន ៤១រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២រូប​មកពី​គណបក្សសញ្ជាតិ​កម្ពុជា និង​១រូប​មកពី​គណបក្សខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​យាង​ និង​អញ្ជើញ​ចូល​​ស្បថ​នៅ​ក្នុង​ព្រះបរមរាជវាំង ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​រសៀល​ថ្ងៃទី២៨ ខែវិច្ឆិកា​នេះ។
ក្រុម​តំណាងរាស្រ្ដ​ថ្មី ទាំង ៤៤រូប

ក្រោយ​ស្បថ​រួចរាល់​ហើយ តំណាងរាស្ត្រថ្មី​ទាំង ៤៤អង្គ/រូប នឹង​ក្លាយ​ជាអ្នកតំណាងរាស្ត្រ​ពេញលេញ ក្នុងការ​បម្រើ​ការងារ​ជូនជាតិ និង​ប្រជាពលរដ្ឋ។ តំណាងរាស្ត្រ​ទាំង ៤៤រូបនេះ បានទទួល​អាសនៈ​នៅ​ក្នុង​សភា តាម​អំណាច​ច្បាប់ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បន្ទាប់​ពីគណបក្សសង្គ្រោះជាតិ ត្រូវបាន​តុលាការ​កំពូលប្រកាសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;