ផ្កាយ​រណប​រុស្ស៊ី បាត់ការ​ទាក់ទង​ភ្លាមៗ ក្រោយ​ត្រូវ​បាន​បាញ់​បង្ហោះ

  • 2017-11-29 01:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី បាន​បាត់​ការ​ទាក់ទង​ជាមួយ​ផ្កាយរណប​ដ៏​សំខាន់​១ នាពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ផ្កាយ​រណប​នោះ​ត្រូវបាន​បាញ់​បង្ហោះចូល​ទៅក្នុង​អវកាស។

គ្រាប់រ៉ុកកែត Soyuz ដែលនាំ​ផ្កាយរណប M2-1 ទៅកាន់គន្លងផែនដី
ផ្កាយ​រណប​នោះ​​ឈ្មោះថា M2-1 មាន​បេសកកម្ម​នៅលើ​អវកាស​រយៈពេល ៥ឆ្នាំ​ត្រួតពិនិត្យ​អាកាសធាតុ ហើយ​ក៏ជា​ផ្នែក១​នៃ​ផែនការ​រុករក​អវកាស​របស់​រុស្ស៊ី​ផងដែរ។ វាត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​គ្រាប់រ៉ុកកែត Soyuz កាលពីថ្ងៃទី២៨ វិច្ឆិកា​ម្សិលមិញ ចេញពីមជ្ឈមណ្ឌល​អវកាស​រុស្ស៊ី Vostochny ជិតព្រំដែន​ប្រទេស​ចិន។
ផ្កាយរណប M2-1

ភ្នាក់ងារ​អវកាស​រុស្ស៊ី ROSCOMOS បានឲ្យ​ដឹង​ថា ផ្កាយ​រណប​នោះ បាន​បាត់​ការ​ទាក់ទង ទាំង មិនទាន់​បាន​ទៅ​ដល់​គន្លង​ផែនដី​ដែល​ជា​គោលដៅ​របស់​ខ្លួន​នោះ​ឡើយ។ អ្នក​ជំនាញ​ភ្នាក់ងារ​នេះ កំពុង​តែ​វិភាគ​ទៅលើ​ស្ថានភាព​នេះ​ហើយ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;