រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ឈ្នះពានអន្តរជាតិមួយទៀត
- 2017-11-29 03:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ឈ្នះពានអន្តរជាតិមួយទៀត
ចន្លោះមិនឃើញ
ខ្សែភាពយន្ត "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ឬ "First They Killed My Father” បានឈ្នះពានរង្វាន់មួយពីស្ថាប័នវាយតម្លៃខ្សែភាពយន្តដ៏ល្បីនៅញូវយ៉ក សហរដ្ឋអាមេរិក The National Board of Review (NBR)។
ពានរង្វាន់សំខាន់ៗផ្សេងទៀត មានដូចខាងក្រោម
ភាពយន្តល្អបំផុត៖ The Post
ភាពយន្ត Animation ល្អបំផុត៖ COCO
ខ្សែភាពយន្តនិយាយភាសាបរទេសល្អបំផុត៖ Foxtrot
អ្នកដឹកនាំរឿងល្អបំផុត៖ Greta Gerwig ដឹកនាំរឿង Lady Bird
តួសម្ដែងប្រុសល្អបំផុត៖ Tom Hanks សម្ដែងក្នុងរឿង The Post
តួសម្ដែងស្រីល្អបំផុត៖ Meryl Streep សម្ដែងក្នុងរឿង The Post
តួរងប្រុសល្អបំផុត៖ Willem Dafoe សម្ដែងក្នុងរឿង The Florida Project
តួរងស្រីល្អបំផុត៖ Paul Thomas Anderson សម្ដែងក្នុងរឿង Phantom Thread
គួរបញ្ជាក់ថា "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ត្រូវបានយកទៅចាក់បញ្ចាំងលើបណ្ដាញអនឡាញ Netflix កាលពីខែកញ្ញាកន្លងទៅ។ ខ្សែភាពយន្តដែលរៀបរាប់អំពីដំណើរខ្សែជីវិតក្នុងរបបខ្មែរក្រហមរបស់អ្នកស្រី អ៊ឹង លួង (អ្នកនិពន្ធ) នេះ ធ្លាប់ត្រូវបានយកទៅចាក់បញ្ចាំងនៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមួយចំនួនផងដែរ ដូចជា Telluride Film Festival នៅសហរដ្ឋអាមេរិក និង Toronto International Film Festival នៅកាណាដាជាដើម។ ខ្សែភាពយន្តនេះ ក៏ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពជាច្រើនទៀត ដែលត្រូវប្រជែងយកពាន Best Foreign Language Film នៅកម្មវិធីប្រគល់ពានរង្វាន់អូស្ការ លើកទី ៩០ នាដើមឆ្នាំក្រោយផងដែរ៕
ទស្សនាសកម្មភាពមួយចំនួននៃការថតខ្សែភាពយន្ត First They Killed My Father នៅខេត្តបាត់ដំបងនាពេលកន្លងមក ដូចខាងក្រោម៖