Airbus, Rolls-Royce និង Siemens សហការ​បង្កើត​យន្តហោះ Hybrid​

  • 2017-11-29 06:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​យានយន្ត​ពីរ គឺ Rolls-Royce និង Siemens ដើម្បី​ផលិត​ចេញ​ជា​យន្តហោះ Hybrid អគ្គិសនី​គំរូ ដែល​មាន​ឈ្មោះថា E-Fan X។

ការ​សហការ​ផលិត​យន្តហោះ​នេះ នឹង​ត្រូវ​ប្រើប្រាស់​យន្តហោះ​ម៉ូដែល BAe 146 របស់​ក្រុមហ៊ុន​មួយ​នៅ​ចក្រភព​អង់គ្លេស ដោយ​ធ្វើ​ការ​កែច្នៃ​ម៉ាស៊ីន​របស់​វា​ ហើយ​បំពាក់​ម៉ូទ័រ​អគ្គិសនី ចំនួន ២​គ្រឿង។ ការ​ធ្វើ​តេស្ត​សាកល្បង នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ​២០២០។

ក្រុមហ៊ុន​ទាំង​បី រំពឹង​ថា E-Fan X នឹង​អាច​ទទួល​បាន​ជោគជ័យ ដើម្បី​ដាក់ឲ្យ​ដំណើរការ​បម្រើ​ដល់​អ្នក​ដំណើរ​ទូទៅ ជា​ផ្លូវការ​នៅ​ពេល​អនាគត។ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន អាច​នឹង​បង្វែរ​ទៅ​រក​យន្តហោះ​ប្រភេទ Hybrid នេះ​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ពួកវា​នឹង​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន​៕

ប្រភព៖ engadget ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;