ខេមរៈ សិរីមន្ត បង្ហាញចំណង់ចំណូលចិត្ត ៤ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
- 2017-11-29 08:20:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេមរៈ សិរីមន្ត បង្ហាញចំណង់ចំណូលចិត្ត ៤ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
ចន្លោះមិនឃើញ
តារាចម្រៀងដ៏ល្បី លោក ខេមរៈ សិរីមន្ត បានទម្លាយឲ្យដឹងនូវរឿងផ្ទាល់ខ្លួនចំនួន ៤ចំណុច ដែលលោកចូលចិត្តធ្វើ និងទទួលទាន នៅពេលទំនេរ។
ទី១៖ មុខម្ហូបដែល ខេមៈ សិរីមន្ត ចូលចិត្តទទួលទានជាងគេតាំងពីនៅតូចគឺ"សម្លម្ជូរ"។ លោកថា៖ «មិនថាសម្លម្ជូរគ្រឿង សាច់គោ សាច់ជ្រូក សាច់មាន់ ត្រី ឬសាច់ទានោះទេ និយាយរួមទៅឲ្យតែសម្លម្ជូរគឺចូលចិត្តញ៉ាំទាំងអស់ ព្រោះសម្លម្ជូរធ្វើឲ្យខ្ញុំញ៉ាំបាយបានច្រើនជាងមុខម្ហូបដទៃ ជាពិសេសសម្លម្ជូរដែលដាក់ម្ទេសឲ្យហឹរ»។
ទី២៖ ទាក់ទងនឹងបង្អែមវិញ គឺលោកចូលចិត្តបរិភោគ "ចារដូវ" ព្រោះមានរសជាតិផ្អែមមុត បើបានទទួលទានម្ដងហើយ ចង់ទទួលទៀតម្ដងទៀត។
ទី៣៖ ម្ចាស់បទ "ស្រុកខ្ញុំគេរាំតែអ៊ីចឹង" រូបនេះ ចូលចិត្តហាត់ប្រាណ ដើម្បីបណ្ដេញជាតិពុលចេញពីក្នុងខ្លួន និងទទួលបានរាងកាយដ៏រឹងមាំ ជាពិសេសលើកដុំដែកយកសាច់ដុំ។
ទី៤៖ ក្រៅពីហាត់ប្រាណប្អូនប្រុស ខេមរៈ ភារុណ រូបនេះ ចូលចិត្តច្រៀងលេងដើម្បីកម្សាន្តអារម្មណ៍ឲ្យសប្បាយរីករាយ៕