​ជើងឯក​លីគ​កំពូល​វៀតណាម ប្រឈម​នឹង​ការ​អត់​បាន​លេង Champions League ​អាស៊ី

  • 2017-11-29 09:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Quang Nam FC ដែល​ទើបតែ​គ្រង​ជើងឯក​លីគ​កំពូល​វៀតណាម អាច​ប្រឈ​មុខ​នឹង​ការ​បាត់បង់​កៅអី​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​ប្រចាំទ្វីប​អាស៊ី​នៅ​ឆ្នាំ​ក្រោយ (2018 AFC Champions League) ព្រោះ​ពួកគេ​​អនុវត្ត មិន​គ្រប់​ជ្រុងជ្រោយ ​តាម​គោលការណ៍​កំណត់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC)។

ក្លឹប​បាល់ទាត់ Quang Nam FC
ក្រោម​ច្បាប់​របស់ AFC ក្លឹប​បាល់ទាត់​ទាំងអស់​ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ក្នុង​ទ្វីប រួម​ទាំង AFC Champions League និង AFC Cup ត្រូវ​ឲ្យ​ថ្នាល​យុវជន​របស់​ខ្លួន ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ផ្លូវការ ដែល​រៀបចំ​ដោយ​ប្រទេស​នោះ។

Quang Nam FC បាន​ឲ្យ​យុវជន​ខ្លួន​ចូលរួម​គ្រប់​កម្មវិធី​ទាំងអស់ លើក​លែង​តែ​កម្មវិធី U17 National Championship របស់​វៀតណាម​ប៉ុណ្ណោះ។

ប្រសិន​បើ Quang Nam FC មិន​អាច​ចូលរួម AFC Champions League ឆ្នាំ​ក្រោយ​បាន នោះ​ក្រុម​ជើងឯក​រង Thanh Hoa នឹង​ត្រូវ​តំណាង​ឲ្យ​វៀតណាម ចូលរួម​ព្រឹត្តិការណ៍​នេះ​វិញ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;