Ronaldo ប្រដេញ Selena Gomez យក​តំណែង​អ្នក​មាន​គេ​ចុច Follow ច្រើន​បំផុត​ក្នុង Instagram

  • 2017-11-30 01:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​ឆ្នើម Cristiano Ronaldo កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​កំពូល​តារាង ដែល​មាន​អ្នក​ចុច Follow ច្រើន​បំផុត​នៅ​ក្នុង​បណ្ដាញ​សង្គម Instagram ស្របពេល​ដែល​ខ្លួន​បាន​ថត​ចេញ​ជា​ឯកសារ​បង្ហាញ​ពី​ដើម​ទង​នៃ​អាជីព និង​បង្ហោះ​ពី​ជីវភាព​ក្រុម​គ្រួសារ​របស់​គេ​ដែល​មាន​សមាជិក​កាន់តែ​ច្រើន​ឡើង​​បន្ថែម​ទៀត។ ប៉ុន្តែ តារាង​ចម្រៀង​ស្រី Selena Gomez នៅ​តែ​បន្ត​ឈរ​លើ​តារាង​ដែល​មាន​អ្នក​ចុច Follow ច្រើន​បំផុត​ដដែល ក្នុង​ឆ្នាំ​២០១៧​នេះ។

Ronaldo បាន​ហក់​ពី​លេខ៦ ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន​អ្នក​ចុច Follow ចំនួន ១១៦ លាន​នាក់។ តួលេខ​នេះ កើន​ពី ៨២,៨​លាន​នាក់ កាលពី​ឆ្នាំ​២០១៦។

ចំណែក នាង Selena Gomez ដែល​ឈរ​លើ​គេ​កាល​ពី​ឆ្នាំ​ទៅ នៅ​តែ​អាច​រក្សា​តំណែង​របស់​ខ្លួន​បាន ដោយ​មាន​អ្នក​ចុច Follow ១៣០​លាន​នាក់ កើន​ពី ១០៣​នាក់ កាល​ពី​ឆ្នាំ​មុន។

កីឡាករ​មកពី​ក្លឹប​បាល់ទាត់ Real Madrid ដែល​មាន​វ័យ៣២​ឆ្នាំ តែងតែ​បង្ហោះ​រូបថត និង​វីដេអូ​នៅ​លើ Instagram ក្នុង​ឆ្នាំ​នេះ ទាំង​រឿង​ទាក់​ទង​នឹង​អាជីព និង​ក្រៅ​អាជីព​របស់​គេ។ ថ្មីៗ​នេះ គេ​ទើបតែ​ទទួល​បាន​ចំណងដៃ ដោយ​ក្លាយ​ជា​ឪពុក​កូន​ទី​បួន​ផង​ដែរ។

កាលពី​ខែ​មិថុនា​កន្លង​ទៅ រូបគេ​បាន​ប្រកាស​ថា ខ្លួន​បាន​ក្លាយ​ជា​ឪពុក​កូន​ភ្លោះ តាម​រយៈ​ការ​បង្ហោះ​លើ Instagram ។ ការ​បង្ហោះ​នោះ ទទួល​បាន​ការ​ចុច Like ចំនួន​ជាង ៨,២​លាន​ដង។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ការ​ចុច Follow ច្រើន​បំផុត​លើ Instagram ទាំង ៥រូប​លើ​ពិភពលោក មាន​តែ Ronaldo ម្នាក់​គត់ ដែល​ជា​បុគ្គល​ផ្នែក​កីឡា។ ក្រៅពីនោះ គឺ​សុទ្ធតែ​ជា​តារាង​ចម្រៀង និង​តារា​សម្ដែង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;