Microsoft បង្ហើប​តួ​លេខ​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows

  • 2017-11-30 01:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Satya Nadella នាយក​ប្រតិបត្តិ Microsoft បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា គិត​មក​ទល់​នឹង​បច្ចុប្បន្ន ឧបករណ៍​ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows មាន​ចំនួន ៦០០​លាន​គ្រឿង ពាស​ពេញ​ពិភពលោក។ តួ​លេខ​នេះ កើន​ឡើង​ប្រមាណ ១០០​លាន​គ្រឿង បើ​ធៀប​នឹង​ខែ​ឧសភា​កន្លង​ទៅ​ដែល​មាន​ឧបករណ៍​ប្រើ Windows ត្រឹម ៥០០​លាន​គ្រឿង​ប៉ុណ្ណោះ។

ឧបករណ៍​ទាំង​៦០០​លាន​គ្រឿង​នោះ រាប់​បញ្ចូល​ទាំង​កុំព្យូទ័រ, Tablet, Xbox One, ក្ដារខៀន​ឆ្លាតវៃ Surface Hub, ស្មាតហ្វូន និង​វ៉ែនតា​ទំនើប HoloLens។ យ៉ាង​ណា​មិញ ការ​កើន​ឡើង​នេះ​មិន​មែន​ជា​តួ​លេខ​ដែល Microsoft ចង់​បាន​នោះ​ទេ។ កាល​ពី​មុន Microsoft ធ្លាប់​បាន​កម្រិត​គោលដៅ​ថា នៅ​ត្រឹម​ឆ្នាំ​២០១៨​ខាង​មុខ នឹង​ធ្វើ​ឲ្យ​មាន​អ្នក​ប្រើ Windows ដល់ ១​ពាន់​លាន​នាក់៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;