Sam Allardyce ស្ថិត​ក្នុង​ចំណោម​គ្រូ​ដែល​រកលុយ​បាន​ច្រើន​បំផុត​២០នាក់​លើ​លោក

  • 2017-11-30 08:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sam Allardyce ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ស្ករ​គ្រាប់ Everton ដោយ​ទទួល​បាន ១០ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ (ជាង ១៣​ម៉ឺន​ដុល្លារ​អាមេរិក)។

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​មាន​វ័យ៦៣​ឆ្នាំ​រូបនេះ បាន​ទៅ​ដល់​កីឡដ្ឋាន Goodison Park របស់ Everton កាល​ពី​ថ្ងៃពុធ ដើម្បី​ចូល​ដឹកនាំ​ជំនួស​លោក Ronald Koeman ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង។

តាម​រយៈ​កិច្ចសន្យា​របស់​លោក Sam បាន​ធ្វើឲ្យ​លោក​ក្លាយជា​គ្រូ​បង្វឹក​ដែល​ទទួល​បាន​ប្រាក់​ឈ្មួល​ប្រចាំ​សប្ដាហ៍​ច្រើន​ជាងគេ ដោយ​ស្ថិត​នៅ​លំដាប់​ទី​១២ ក្នុង​ចំណោម​គ្រូបង្វឹក​ដែល​ទទួល​បាន​ប្រាក់​ឈ្មួល​ប្រចាំ​សប្ដាហ៍​ច្រើន​ជាងគេ​ទាំង​២០រូប។ ដូច្នេះ ក្នុង​មួយ​ឆ្នាំ លោក​ទទួល​បាន ៧លាន​ដុល្លារ​អាមេរិក។

លោក Sam Allardyce
លោក Marcello Lippi ជា​គ្រូបង្វឹក​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ច្រើន​ជាងគេ​លើ​លោក គឺ​ជាង ២៤លានដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ បច្ចុប្បន្ន លោក​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ចិន៕

តារាង​ឈ្មោះ​គ្រូបង្វឹក​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល ក្នុង​មួយ​ឆ្នាំ​ច្រើន​បំផុត នៅ​ក្នុង​វិស័យ​បាល់ទាត់

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;