កំពូលខ្សែប្រយុទ្ធអាស៊ាន ៥នាក់ ស៊ុតបញ្ចូលទីច្រើនបំផុតឲ្យក្រុមជម្រើសជាតិ
- 2017-12-01 04:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលខ្សែប្រយុទ្ធអាស៊ាន ៥នាក់ ស៊ុតបញ្ចូលទីច្រើនបំផុតឲ្យក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
១. Kiatisuk Senamuang (ថៃ)៖ ៧១គ្រាប់
សេនាមឿង ជាអតីតខ្សែប្រយុទ្ធកំពូលរបស់ថៃ ដែលស៊ុតបញ្ចូលទី ៧១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៤ប្រកួតឲ្យក្រុមជម្រើសជាតិថៃ ចន្លោះពីឆ្នាំ ១៩៩៣ ដល់ ២០០៧។ ក្រៅពីលេងនៅក្លឹបក្នុងស្រុក សេនាមឿង ក៏ត្រូវក្លឹបនៅក្រៅប្រទេសចុះកុងត្រាផងដែរ ដូចជាក្លឹបនៅម៉ាឡេស៊ី សិង្ហបុរី និងវៀតណាមជាដើម។
Fandi Ahmad គឺជាកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ដបាល់ទាត់សិង្ហបុរី។ អតីតខ្សែប្រយុទ្ធរូបនេះ ស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១០១ ប្រកួតក្នុងក្រុមជម្រើសជាតិសិង្ហបុរី ចន្លោះពីឆ្នាំ១៩៧៩ ដល់ ១៩៩៧។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ Ahmad ធ្លាប់ទៅលេងនៅក្លឹប Groningen របស់ហូឡង់ ពីឆ្នាំ ១៩៨៣ ដល់ ១៩៨៥ ហើយបានស៊ុតបញ្ចូលទីក្រុមយក្សអ៊ីតាលី Inter Milan ក្នុងក្របខណ្ឌ UEFA Cup (បច្ចុប្បន្ន Europa League) ទៀតផង។
ឡេ កុងវិញ ស៊ុតបញ្ចូលទី ៥១គ្រាប់ឲ្យក្រុមជម្រើសជាតិវៀតណាម ក្នុងការចូលលេង ៨៣ប្រកួត ចន្លោះពីឆ្នាំ២០០៤ ដល់ ២០១៦។ ក្រៅពីលេងនៅក្លឹបក្នុងស្រុក អតីតខ្សែប្រយុទ្ធ វ័យ៣១ឆ្នាំរូបនេះ ធ្លាប់ត្រូវបានក្លឹបនៅព័រទុយហ្គាល់ និងជប៉ុន ខ្ចីជើងទៅលេងរយៈពេលខ្លីផងដែរ។
ខ្សែប្រយុទ្ធកូនកាត់ហ្វីលីពីន-អង់គ្លេសរូបនេះ បានកសាងកេរ្តិ៍ឈ្មោះដល់កំពូល ពេលចូលលេងក្នុងក្រុមជម្រើសជាតិហ្វីលីពីន កាលពីឆ្នាំ២០០៦។ ចាប់តាំងពីពេលនោះ រហូតបច្ចុប្បន្ន Phil ស៊ុតបញ្ចូលទី ៤៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៩២ប្រកួត។ មុនមកកាន់ប្រទេសហ្វីលីពីន កីឡាករវ័យ ៣០ឆ្នាំរូបនេះ គឺជាកីឡាករយុវជននៅក្លឹប Chelsea របស់អង់គ្លេស (ពីឆ្នាំ១៩៩៧ ដល់ ២០០៤)។
៥. ហុក សុចិត្រា (កម្ពុជា)៖ ៤២គ្រាប់
បច្ចុប្បន្នប្រិយមិត្តប្រហែលស្គាល់ច្បាស់ខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម ឬ កែវ សុខផេង ជាដើម ប៉ុន្តែបើឮឈ្មោះ ហុក សុចិត្រា អ្នកណាៗក៏នៅចាំបានដែរ ថាជាអតីតកំពូលខ្សែប្រយុទ្ធអស្ចារ្យរបស់ក្រុមជម្រើសជាតិកម្ពុជា។ លោក ហុក សុចិត្រា បានលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ពីឆ្នាំ១៩៩៥ ដល់ ២០០៣ ដោយស៊ុតបញ្ចូលទីបាន ៤២គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៤ប្រកួត។ កេរ្តិ៍ឈ្មោះរបស់លោក ហុក សុចិត្រា ល្បីរន្ទឺខ្លាំងក្នុងពិភពបាល់ទាត់អាស៊ាន មិនចាញ់ សេនាមឿង របស់ថៃនោះទេ ជាពិសេសគឺនៅស៊ីហ្គេម ឆ្នាំ១៩៩៧ ដែលពេលនោះលោកស៊ុតបញ្ចូលទីបាន ៤គ្រាប់ ក្នុង ៤ប្រកួត៕