Man Utd ពិចារណា​ប្ដឹង​តវ៉ា រឿង​ផ្ដល់​កាត​ក្រហម​ឲ្យ Pogba មុន​ជួប Man City

  • 2017-12-04 04:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United នឹង​សម្រេច​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​លើ​ការ​ផ្ដល់​កាត​ក្រហម​ចំពោះ ​ខ្សែបម្រើ Paul Pogba កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល ១-៣ ។

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​៨៩​លាន​ផោន ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន ​បន្ទាប់ពី​បើក​បាត​ជាន់​ជើង​ខ្សែ​ការពារ Hector Bellerin របស់ Arsenal ។ ដូច្នេះ​តាម​ច្បាប់ រូបគេ​ត្រូវ​ជាប់​បម្រាម ដោយ​មិន​អាច​ចូល​លេង​ចំនួន ៣​ប្រកួត ក្នុង​នោះ ក៏​មាន​ការ​ប្រកួត​ទល់​នឹង Manchester City នៅ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ​។

Pogba បាន​សារភាព​ថា ខ្លួន​គ្មាន​ចេតនា​ជាន់​ជើង Bellerin នោះ​ទេ។ ហើយ​ Bellerin បាន​ព្យាយាម​យក​ជើង​ទៅ​បិទ​បាល់ ស្រប​ពេល​ដែល​រូបគេ បាន​បើក​បាត​រួច​ទៅ​ហើយ។

ប្រសិនបើ​ការ​តវ៉ា​របស់ Manchester United ចំពោះ​ការ​សម្រេច​របស់​អាជ្ញា​កណ្ដាល មិន​សម​ហេតុ​ផល នោះ FA អាច​បន្ថែម​ការ​ពិន័យ​ច្រើន​ប្រកួត​ថែម​ទៀត​លើ Pogba ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;