ជើងឯក​លីគ​កំពូល​វៀតណាម​អត់​បាន​លេង Champions League អាស៊ី តែ​បាន​ក្រុម​លេខ​២​ទៅ​វិញ

  • 2017-12-04 09:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជើងឯក​រង Thanh Hoa មក​ពី​លីគ​កំពូល​វៀតណាម នឹង​ទទួល​បាន​កៅអី​នៅ​ក្នុង​វគ្គ​ជម្រុះ​បឋម ​AFC Champions League រដូវ​កាល​២០១៨ នៅខែមករា ខាងមុខនេះ ហើយ​ក៏​ជា​អ្នក​ជំនួស​កៅអី​របស់​ក្រុម​ជើងឯក​លីគ​កំពូល​វៀតណាម Quang Nam ផង​ដែរ។

កីឡាកររបស់​ក្រុម​ Thanh Hoa
សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​សម្រេច​ផ្ដល់​សិទ្ធិ​ចូលរួម​ប្រកួត​នេះ​ទៅ​ឲ្យ Thanh Hoa បន្ទាប់ពី​ក្រុម Quang Nam ត្រូវ​ដក​ចេញ​ពី AFC Champions League នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ក្លឹប​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់​ជ្រុងជ្រោយ ដែល​កំណត់​ដោយ AFC ។
ក្រុម​ Thanh Hoa

AFC បាន​កំណត់​ឲ្យ​ក្លឹប​ទាំងអស់​ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ក្នុង​ទ្វីប រួម​ទាំង AFC Champions League និង AFC Cup ត្រូវ​ឲ្យ​ថ្នាល​យុវជន​របស់​ខ្លួន ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ផ្លូវការ ដែល​រៀបចំ​ដោយ​ប្រទេស​នោះ។

Quang Nam FC បាន​ឲ្យ​យុវជន​ខ្លួន​ចូលរួម​គ្រប់​កម្មវិធី​ទាំងអស់ លើក​លែង​តែ​កម្មវិធី U17 National Championship របស់​វៀតណាម​ប៉ុណ្ណោះ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;