បងប្អូន​ភ្លោះ ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ម្ចាស់ Facebook ឥឡូវ​ក្លាយ​ជា​មហាសេដ្ឋី Bitcoin

  • 2017-12-05 02:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tyler Winkerlevoss និង​លោក Cameron Winklevoss ដែល​ត្រូវ​ជា​បងប្អូន​ភ្លោះ បាន​ប្រែ​ក្លាយ​ខ្លួន​ជា​មហា​សេដ្ឋី​ប្រាក់​អេឡិចត្រូនិច Bitcoin ដំបូង​គេ​បង្អស់​លើ​ពិភពលោក។ គិត​មក​ទល់​នឹង​ពេល​នេះ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​២ ដែល​ធ្លាប់​បាន​វិនិយោគ​លើ Bitcoin មាន​ចំនួន​ច្រើន​ជាង ១​ពាន់​លាន​ដុល្លារ​ហើយ។

លោក Tyler និង​លោក Cameron ត្រូវ​មហាជន​ស្គាល់​យ៉ាង​ច្បាស់ តាម​រយៈ​រឿង​ក្ដីក្ដាំ​ជាមួយ​លោក Mark Zuckerberg ស្ថាបនិក​បណ្ដាញ​សង្គម Facebook កាល​ពី​ឆ្នាំ​២០០៤។ ពួក​គេ​បាន​ចោទ​ប្ដឹង​​លោក Zuckerberg ថា​បាន​លួច​គំនិត​របស់​ពួកគេ​ ក្នុង​ការ​បង្កើត Facebook។ យ៉ាង​ណា​មិញ ពួក​គេ​មិន​បាន​ឈ្នះ​ក្ដី​នោះ​ទេ ប៉ុន្តែ​ទទួល​បាន​ប្រាក់​ចរចា​ក្រៅ​ផ្លូវការ​ពី Facebook ចំនួន ៦៥​លាន​ដុល្លារ។

នៅ​ឆ្នាំ​២០១៣ លោក Tyler និង Cameron សម្រេច​យក​ប្រាក់​ចំនួន ១១​លាន​ដុល្លារ ​មក​បណ្ដាក់ទុន​លើ Bitcoin។ ទំហំ Bitcoin ដែល​ពួកគេ​ទិញ​បាន​មាន​ចំនួន ១% នៃ Bitcoin សរុប​នៅ​ពេល​នោះ។ សូម​បញ្ជាក់​ថា Bitcoin អំឡុង​ឆ្នាំ​២០១៣ មាន​តម្លៃ​ប្រមាណ​ពី ១០០​ដុល្លារ ដល់ ១២០០​ដុល្លារ តែ​ប៉ុណ្ណោះ។

គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ Bitcoin មួយ​កាក់​មាន​តម្លៃ​ប្រហែល ១១៦០៦​ដុល្លារ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;