ចិន​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ទំនិញ​ចូល ធំ​ជាងគេ​លើ​លោក ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៀត

  • 2017-12-05 08:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ចិន China International Capital Corporation (CICC) កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ឲ្យដឹង​ថា ចិន នឹង​ផ្ដួល​អាមេរិក​ដើម្បី​យក​តំណែង​លេង​១ ជា​ប្រទេស​ដែល​នាំ​ទំនិញ​ចូល​ធំ​បំផុត​នៅ​លើ​ពិភពលោក ត្រឹម​ឆ្នាំ​២០២២​។

អាហារនាំចូល នៅក្នុងហាងមួយនៅទីក្រុងប៉េកាំងប្រទេសចិន
១០ឆ្នាំ​កន្លង​ទៅ កំណើន​នៃ​ការ​នាំចូល​របស់​ចិន ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ មាន ៦ភាគរយ​ច្រើន​ជាង​កំណើន​នៃ​ការ​នាំចូល​របស់​សហរដ្ឋ​អាមេរិក។

បច្ចុប្បន្ន ចិន​ជា​ប្រទេស​ដែល​នាំ​ចេញ​ធំ​បំផុត។ ជាក់ស្ដែង ក្នុង​រយៈ​ពេល ១០​ខែ ឆ្នាំ​២០១៧ ការ​នាំ​ចេញ​របស់​ចិន កើន ២១,៥ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា កាល​ពី​ឆ្នាំ​មុន។

ចិន ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដោយ​ការ​ចាប់ផ្ដើម​នាំចូល​ផលិតផល​ផ្សេងៗ ជាជាង​សម្ភារៈ​ឧស្សាហកម្ម៕

ប្រភព៖ Indian Express ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;