Qualcomm ប្រកាសចេញបន្ទះឈីបថ្មី សម្រាប់កំពូលស្មាតហ្វូន Android ឆ្នាំ២០១៨
- 2017-12-06 07:50:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Qualcomm ប្រកាសចេញបន្ទះឈីបថ្មី សម្រាប់កំពូលស្មាតហ្វូន Android ឆ្នាំ២០១៨
ចន្លោះមិនឃើញ
កាលពីយប់មិញ ក្រុមហ៊ុន Qualcomm បានប្រកាសចេញនូវបន្ទះឈីបថ្មីបំផុតរបស់ខ្លួនគឺ Snapdragon 845 ដែលជាអ្នកស្នងតំណែងពី 835 នៅឆ្នាំ២០១៧នេះ។
ព័ត៌មានលម្អិតពី SD 845 នៅមិនទាន់បញ្ជាក់ឲ្យដឹងនោះទេ។ ប៉ុន្តែគេជឿថា វានឹងមានល្បឿនលឿនជាងមុន និងស៊ីថ្មតិចជាង SD 835។ ស្មាតហ្វូនដែលនឹងបំពាក់បន្ទះឈីបនេះ មានដូចជា Galaxy S9 របស់ Samsung, OnePlus 6 និង Xiaomi Mi 7 ជាដើម៕