កាំកុងត្រូល ដុតកម្ទេចទំនិញខូចគុណភាពជាង ៦តោន នៅស្រុកព្រៃនប់
- 2017-12-07 00:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ដុតកម្ទេចទំនិញខូចគុណភាពជាង ៦តោន នៅស្រុកព្រៃនប់
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានកាំកុងត្រូល តាមរយៈសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើការដុតកម្ទេចចោល នូវទំនិញម្ហូបអាហារខូចគុណភាព និងទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង ៦តោន នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។
ពិធីនេះ បានធ្វើឡើងក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក យន្ត មីន អភិបាលនៃគណៈក្រសួងពាណិជ្ជកម្ម និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ទំនិញ ដែលត្រូវបានដុតកម្ទេចចោលនេះ មានដូចជា ម្សៅទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែ ជ្រក់ និងប្រហិត សរុបចំនួន ៦០៨០ គីឡូក្រាម៕