កំពូល​ស្មាតហ្វូន LG V30+ ជិត​មាន​លក់​នៅ​ទីផ្សារ​អាស៊ី​ខាងត្បូង​ហើយ

  • 2017-12-07 04:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


LG បាន​ចាប់ផ្ដើម​ចែក​លិខិត​អញ្ជើញ​ស្ថាប័ន​សារព័ត៌មាន​នានា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកាស​បង្ហាញ​ស្មាតហ្វូន LG V30+ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ២០១៧ ខាង​មុខ​នេះ នៅ​ប្រទេស​ឥណ្ឌា។

LG V30+ មាន​រូបរាង មិន​ខុស​គ្នា​ពី LG V30 ច្រើន​ឡើយ។ គេ​បាន​ដឹង​ថា LG V30+ នឹង​មាន​អេក្រង់ ៦អ៊ីញ ប្រភេទ OLED FullVision ជាមួយ Aspect ratio 18:9។ វា​ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 835 អម​ជាមួយ RAM ទំហំ 4GB ។ ស្មាតហ្វូន​នេះ មក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 64GB និង 128GB ។ ចំណែក ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​គឺ Android 7.1.2 Nougat និង LG UX 6.0+ ដែល​អាច Update ទៅ​កាន់ Android 8.0 Oreo ​បាន។

LG V30+ បំពាក់​កាមេរ៉ា​ភ្លោះ 16MP + 13MP នៅ​ខាងក្រោយ ជាមួយ​កម្រិត F Stop 1.6, មុខងារ OIS (Optical Image Stabilization) និង EIS (Electronic Image Stabilization)។ V30+ ក៏​នាំ​មក​នូវ​មុខងារ Hybrid Anto Focus ផង​ដែរ។ ចំណែក កាមេរ៉ា​មុខ​ភ្លោះ មាន​ទំហំ 5MP កម្រិត F Stop 2.2 + កែវ​ថត​ធំ​ទូលាយ​មួយ។ ថាមពល​ថ្ម​វិញ មាន 3300mAh អាច​សាក​បាន​លឿន (Quick Charge 3.0) និង​សាក​ដោយ​មិន​ប្រើ​ខ្សែ​បាន។ បន្ថែម​លើ​នេះ ក៏​មាន​មុខងារ​អាវ​ក្រោះ​ការពារ​ជ្រាប​ទឹក​និង​ធូលី IP68 ព្រមទាំង​មុខងារ Hi-Fi Quad DAC ដែល​ធ្វើឲ្យ​ការ​ដោត​កាស​ស្ដាប់​ចម្រៀង​កាន់តែ​ពីរោះ​បន្ថែម​ទៀត៕

ប្រភព៖ digit ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;