ស្រីលង្កា ប្រគល់​កំពង់​ផែ​ដ៏​សំខាន់​១ ឲ្យ​ក្រុមហ៊ុន​ចិន​ហើយ

  • 2017-12-11 03:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​​ស្រីលង្កា លោក Mangala Samaraweera ឲ្យ​ដឹង​ថា ស្រី​លង្កា បាន​ប្រគល់​កំពង់ផែ Hambantota ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស ទៅឲ្យ​ក្រុមហ៊ុន​ចិន ជាអ្នក​គ្រប់គ្រង​បន្ត​ហើយ កាលពី​ថ្ងៃទី៩ ខែ​ធ្នូ។ ការ​ប្រគល់​កំពង់​ផែ​ជាផ្លូវការ​នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចព្រមព្រៀង​កាលពីខែ​កក្កដា ឆ្នាំ​២០១៧។

តាម​កិច្ច​ព្រមព្រៀង​នោះ ក្រុមហ៊ុន​ចិន China Merchants Port Holding នឹង​ចំណាយ ១,១២ពាន់​លានដុល្លារ​ទៅឲ្យ​ស្រីលង្កា ដើម្បី​គ្រប់គ្រង ឬជួល​កំពង់ផែ​ពាណិជ្ជកម្ម​នេះ រយៈពេល ៩៩​ឆ្នាំ។ ក្នុង​នោះ ក្រុមហ៊ុន​ចិន បាន​ឲ្យលុយ ២៩២លាន​ដុល្លារ​ទៅ​ស្រីលង្កា​ហើយ ដើម្បី​កាន់កាប់​កំពង់ផែ​នេះ​ជាផ្លូវការ៕

សូម​បញ្ជាក់​ថា កំពង់ផែ​នេះ គឺ​នៅ​ជិត​ច្រក​ផ្លូវ​ដ៏​សំខាន់​ពី​អាស៊ី ទៅកាន់​អឺរ៉ុប ហើយវា​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ផងដែរ ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ របស់​ចិន៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;