លោក​ស្រី ហួន ផាន់ណារី លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

  • 2017-12-12 02:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី ហួន ផាន់ណារី ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​សម្រេច​លាលែង​ពី​តំណែង ដោយ​គិ​ត​ចាប់​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។

លោក​ស្រី ហួន ផាន់ណារី
ការ​សម្រេច​លាឈប់​ពី​តំណែង​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ ដោយសារ​លោក​ស្រី​មាន​ធុរៈ​ផ្ទាល់ខ្លួន។ នេះ​បើ​យោង​តាម​លិខិត​លេខ​១៧០២/១៧ គ.ស.ស.ប កាល​ពី​ថ្ងៃ​ទី​ពុធ ៤​កើត ខែ​មិគសិរ ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក​ស្រី ហួន ផាន់ណារី ត្រូវ​បាន​អង្គ​សមាជ​វិសាមញ្ញ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ជំនួស​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;