រឿង "មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់ប៉ា​របស់​ខ្ញុំ" ជាប់​ជា​បេក្ខភាព​ក្នុង​ពាន​អន្តរជាតិ​ដ៏​ធំ​មួយ

  • 2017-12-12 03:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឬ "First They Killed My Father” បាន​ជាប់​ជា​បេក្ខភាព​​ ក្នុង​ពាន​រង្វាន់​មួយ​របស់​កម្មវិធី​ Golden Globe Award គឺ​ពាន​ Best Motion Picture – Foreign Language។

ខ្សែភាពយន្ត​ដែលដឹកនាំ​ដោយ​តារា​ហូលីវូដ អ្នកស្រី Angelina Jolie នេះ នឹង​ត្រូវ​ប្រជែង​ជាមួយ​បេក្ខភាព​ខ្សែភាពយន្ត​បរទេស​ចំនួន ៤ ផ្សេង​ទៀត គឺ​រឿង A Fantastic Woman (ភាសា​អេស្ប៉ាញ), In the Fade (ភាសា​អាល្លឺម៉ង់), Loveless (ភាសា​រុស្ស៊ី) និងរឿង The Square (ភាសា​ស៊ុយអែត)។

Angelina Jolie អ្នកដឹកនាំ​រឿង និង​អ្នកស្រី អ៊ឹង លួង អ្នក​និពន្ធ​សៀវភៅ First They Killed My Father
កម្មវិធី​ប្រកាស​លទ្ធផល និង​ចែក​ពាន​រង្វាន់​ Golden Globe Award លើក​ទី៧៥ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ​២០១៨ នៅ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

គួរ​បញ្ជាក់ថា រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​លើ​ Netflix កាលពី​ខែ​កញ្ញា​កន្លង​ទៅ។ ខ្សែភាពយន្ត​ដែល​រៀបរាប់​អំពី​ដំណើរ​ខ្សែ​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​របស់​អ្នកស្រី​ អ៊ឹង​ លួង (អ្នកនិពន្ធ) នេះ ធ្លាប់​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ខ្សែ​ភាពយន្ត​អន្តរជាតិ​មួយ​ចំនួន​ផងដែរ ដូចជា Telluride Film Festival នៅ​សហរដ្ឋ​អាមេរិក និង Toronto International Film Festival នៅ​កាណាដា​ជាដើម។

ខ្សែ​ភាពយន្ត​នេះ ក៏​ជា​បេក្ខភាព​មួយ ក្នុង​ចំណោម​បេក្ខភាព​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រជែង​យក​ពាន Best Foreign Language Film នៅ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ​ លើក​ទី ៩០ នា​ដើម​ឆ្នាំ​ក្រោយ​ផងដែរ៕

ចុចអាន៖

សកម្មភាព​ថត​ខ្សែ​ភាពយន្ត First They Killed My Father នៅ​ខេត្ត​បាត់ដំបង

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;