ដុំពកធំនៅលើក្បាលយន្តហោះប៊ូអ៊ីញ ត្រូវបង្កើតឡើងដើម្បីអ្វី?
- 2017-12-13 08:15:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដុំពកធំនៅលើក្បាលយន្តហោះប៊ូអ៊ីញ ត្រូវបង្កើតឡើងដើម្បីអ្វី?
ចន្លោះមិនឃើញ
ដុំពកធំ នៅលើក្បាលយន្តហោះប៊ូអ៊ីញ បានចាប់ផ្ដើមកើតមានតាំងពីទសវត្សរ៍ ១៩៦០ មកម្ល៉េះ។ ប៉ុន្តែមានមនុស្សមួយចំនួនប្រហែលមិនបានដឹងពីគោលបំណងនៃការបន្ថែមដុំពកនៅពីលើក្បាលយន្តហោះនោះទេ។
ក្រុមហ៊ុនប៊ូអ៊ីញ បានមានផែនការរួចជាស្រេចមុននឹងផលិតយន្តហោះម៉ូដែល 747 របស់ខ្លួន។ យន្តហោះប្រភេទនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពីរ គឺទី១- ដើម្បីដឹកអ្នកដំណើរ និង ទី២- ដើម្បីដឹកទំនិញ។
ប៊ូអ៊ីញ បានដឹងច្បាស់ថា យន្តហោះរបស់ខ្លួននឹងត្រូវគេការបោះបង់ចោល នៅពេលដែលឈប់ដឹកអ្នកដំណើរ។ ដូច្នេះ ខ្លួនក៏បានបង្កើតជាដុំពកធំនេះឡើង។ ទោះបីជា ឈប់ដឹកអ្នកដំណើរក្ដី ក៏យន្តហោះម៉ូដែល 747 នៅតែអាចប្រើប្រាស់បានសម្រាប់ដឹកទំនិញ ដោយវិស្វករអាចកែច្នៃ ក្បាលយន្តហោះជាទ្វារដ៏មួយ សម្រាប់ផ្ទុកទំនិញដែលមានកម្ពស់ខ្ពស់។ ជាមួយគ្នានេះ បន្ទប់បើកបរ ក៏ត្រូវរុញឡើងទៅកាន់ជាន់ទីពីរនៃយន្តហោះផងដែរ៕