កម្ពុជា បាន​ចំណូល​ប៉ុន្មាន ពីការ​នាំចេញ​ជ័រ​កៅស៊ូ?

  • 2017-12-13 10:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើតាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ នៃ​ក្រសួង​កសិកម្ម រក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យដឹង​ថា រយៈពេល​១១​ខែ ឆ្នាំ​២០១៧​ (មករា ដល់​វិច្ឆិកា) កម្ពុជា​បាន​នាំចេញ​ជ័រ​​កៅស៊ូ​ ជាង ១៥​ម៉ឺន​តោន ដោយ​ទទួលបាន​ចំណូល​ជិត ២៥០​លាន​ដុល្លារ​។​

កម្មករ​កំពុង​ប្រមូល​ជ័រ​កៅស៊ូ
​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កៅស៊ូដដែល បានបញ្ជាក់​ដែរ​ថា រយៈពេល ១១​ខែ​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​បញ្ចេញ​លក់​ជ័រកៅស៊ូ​បាន​ចំនួន​ ១៥២ ៩៦២​តោន កើនឡើង​ ៣១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ ចំណែក​​​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុង​រយៈពេល​១១​ខែ គឺ​ ១៦២៥​ដុល្លារ ក្នុង​១​តោន កើនឡើង ៤៥២ដុល្លារ ក្នុង ១​តោន បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​ ​ ​សូមជម្រាបថា គិត​មកទល់​ពេលនេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំកៅស៊ូ​សរុប​ចំនួន​ជិត​ ៤៤​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃ​ដែល​អាចចៀរ​ជ័រ​បាន​ចំនួន​ ១៧​ម៉ឺន​ហិកតា និង​ផ្ទៃដី​ថែទាំ​ ជិត​ ២៧​ម៉ឺន​ហិកតា​៕​
ជ័រកៅស៊ូ ស្តុក​ទុក​ក្រោយ​ប្រមូល​ពី​ចម្ការ

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;