Leonardo៖ ខ្ញុំនឹងទៅដឹកនាំវិញ ប្រសិនបើសម្ដេច ហ៊ុន សែន ទាក់ទងមកខ្ញុំដោយផ្ទាល់
- 2017-12-14 03:10:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardo៖ ខ្ញុំនឹងទៅដឹកនាំវិញ ប្រសិនបើសម្ដេច ហ៊ុន សែន ទាក់ទងមកខ្ញុំដោយផ្ទាល់
ចន្លោះមិនឃើញ
លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបថា អ្នកគាំទ្រកម្ពុជាជាច្រើនចង់ឲ្យលោកត្រឡប់មកដឹកនាំវិញ បន្ទាប់ពីចែកផ្លូវពីកម្ពុជា កាលពីខែតុលា កន្លងទៅ។ ប៉ុន្តែ បុរសជនជាតិប្រេស៊ីលរូបនេះបញ្ជាក់ថា លោកមិនត្រឡប់មកវិញឡើយ លុះត្រាតែសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងទៅរូបលោកដោយផ្ទាល់។ នេះជាការសរសេររបស់សារព័ត៌មាន TheMorning នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
«ខ្ញុំបានទទួលសំណើពីក្លឹបពីរនៅលីគកំពូលថៃ ប៉ុន្តែឆ្នាំនេះ ខ្ញុំបានសម្រេចថា នឹងស្នាក់នៅ (ប្រទេសប្រេស៊ីល ដើម្បីប្រារព្ធ) ពិធីបុណ្យណូអែល ជាមួយឪពុកម្ដាយខ្ញុំ ហើយខ្ញុំនឹងចាប់ផ្ដើមការងារជាថ្មី នៅខែមករាខាងមុខ»។ អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា បានបន្ថែម។
បុរសវ័យ៤៤ឆ្នាំរូបនេះ បានដឹកនាំក្រុមជម្រើសជាតិឈុតធំបានចំនួន ៧ប្រកួត ក្នុងនោះ ចាញ់ ៦ និងឈ្នះ១ (ឈ្នះអាហ្វហ្គានីស្ថាន ១-០)៕